khmer eng
  • ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាជម្រាបជូនព័ត៌មានជូនបណ្តាអង្គទូតអំពីសមិទ្ធផល១ឆ្នាំរបស់ព្រឹទ្ធសភា នីតិកាលទី៥
     
    ចែករំលែក ៖

    ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំសិក្ខាសាលាជម្រាបជូន ឯកអគ្គរាជ/រដ្ឋទូត និង ប្រធានបេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា បានជ្រាបអំពី «សមិទ្ធផលការទូតសភារបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ នៅក្នុងឆ្នាំ ២០២៤» និងបានរៀបចំពិធីលៀងសាយភោជន៍ជូនអង្គទូតទាំងអស់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ។
    សិក្ខាសាលាបានប្រព្រឹត្តទៅ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ព្រឹក នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ គណៈកម្មការទី៥ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម